(កណ្ដាល)៖ ដើម្បីអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ ខួបអនុស្សាវរីយ៍លើកទី១០៩ ឆ្នាំ២០២០នេះ រមណីយដ្ឋាន និងសួនកម្សាន្ដ Jet’s Garden Park នឹងផ្ដល់ជូនកាដូពិសេស សម្រាប់បងប្អូននារីៗទាំងអស់ ដោយឥតគិតថ្លៃ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ ក្នុងឱកាសអញ្ជើញទៅលេងកម្សាន្ដ។

បើតាមសេចក្ដីជូនដំណឹង នៅក្នុងថ្ងៃទី០៨ ខែមីនាខាងមុខ តារាល្បីៗនឹងអញ្ជើញទៅលេងកម្សាន្ដនៅរមណីយដ្ឋាន និងសួនកម្សាន្ដ Jet’s Garden Park ផងដែរ។

អាសយដ្ឋានរមណីយដ្ឋាន និងសួនកម្សាន្ដ Jet’s Garden Park ស្ថិតនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ 093 930 202៕