(ភ្នំពេញ)៖ សម្ភារមានដូចជា អាវពន្លឺ, ភ្លើងពន្លឺពាក់លើស្មា, ខ្សែកញ្ចែ និងកញ្ចែ ផងដែរនៅពេលខាងមុខនេះ និងត្រៀមចែកជូនមួយចំនួន ទៅដល់មន្ត្រីនគរបាលខណ្ឌឫស្សីកែវ សម្រាប់ប្រើប្រាស់បម្រើឲ្យផលប្រយោជន៍រួម ក្នុងការងារចុះរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បន្ទាប់ពីលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ ទទួលបានការឧបត្ថម្ភគាំទ្រ ពីមន្ត្រីជាន់ខ្ពស់ និងឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត។

ការប្រគល់ និងទទួលសម្ភារប្រើប្រាស់សម្រាប់មន្ត្រីនគរបាលខណ្ឌឫស្សីកែវ ក្នុងការងារចុះរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានធ្វើឡើងស្ថិតនៅអធិការដ្ឋានខណ្ឌ នារសៀលថ្ងៃអាទិត្យទី០៨ ខែមីនា ឆ្នាំ២០២០ ក្រោមការឧបត្ថម្ភដោយឧត្តមសេនីយ៍ឯក យឹម លាង នាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជានាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ រាជធានីភ្នំពេញ ហើយក៏ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់ច្រាំងចំរេះទី១។

តាមរយៈឧត្តមសេនីយ៍ទោ ឈិន ម៉ារ៉េត ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជានាយករងអធិការដ្ឋាន អគ្គបញ្ជាការ និងលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ, ដែលបានយកសម្ភារប្រើប្រាស់ ជូនដល់អធិការនគរបាលខណ្ឌ សម្រាប់បម្រើឲ្យផលប្រយោជន៍រួម ក្នុងការងារចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នាពេលនេះ រួមមាន៖ អាវពន្លឺ ចំនួន១០០, ភ្លើងពន្លឺពាក់លើស្មា ចំនួន៤៩, ខ្សែកញ្ចែ ចំនួន១០០, កញ្ចែចំនួន១០០, ថវិកា ចំនួន៥លានរៀល៕