(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តដឹកនាំកម្លាំងមន្រ្តីរាជការសម្អាតក្រុង ត្រៀមរៀបចំបុណ្យទន្លេលើកទី៦ ក្នុងឱកាសទិវាជាតិលើកទី៨ ឆ្នាំ២០២០ ទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត លើវិស័យទេសចរណ៍»។

លោក ងួន រតន: អភិបាលខេត្ត បានអានសារលិខិតទាំងស្រុងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានកិត្តិយសនៃគណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាឱកាសទិវាជាតិលើកទី៨ ឆ្នាំ២០២០ ទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត លើវិស័យទេសចរណ៍»។

លោកអភិបាលខេត្តបានប្រកាស និងចែកគោលដៅគ្នាដើម្បីបោសសម្អាតទីក្រុងបាត់ដំបង ដែលបាននិងកំពុងញាប់ដៃញាប់ជើង តុបតែងលម្អក្រុង ដើម្បីរៀបចំព្រឹត្តការណ៍បុណ្យទន្លេលើកទី៦ ខណ:ដែលខេត្តបាត់ដំបង ធ្វើជាម្ចាស់ផ្ទះ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ៕