(ព្រៃវែង)៖ រាយខ្សែភ្លើងចេញពីផ្ទះ ដើម្បីឆក់ត្រីស្រាប់តែឆក់ខ្លួនឯងស្លាប់ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិពងទឹក ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញឹក រិទ្ធី អាយុ៣៨ឆ្នាំ និងមានប្រពន្ធឈ្មោះ ឈុំ ឆុន អាយុ៣៣ឆ្នាំ។ ទីតាំងកើតហេតុនេះ គឺនៅខាងក្រោយផ្ទះរបស់ជនរងគ្រោះតែម្ដង។

បច្ចុប្បន្នកម្លាំងជំនាញនគរបាលជំនាញ បានចុះទៅសហការពិនិត្យសាកសព និងប្រមូលវត្ថុតាងរក្សាទុក ព្រមទាំងប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕