(ព្រៃវែង)៖ ក្មេងស្រីម្នាក់ ឈ្មោះ ព្រីង ស្រីណៃ ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិជើងទឹកក សង្កាត់ជើងទឹក ក្រុងព្រៃវែង បានបាត់ពីផ្ទះចាប់តាំងពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ មិនទាន់ឃើញត្រឡប់មកផ្ទះវិញនោះទេ។ នេះបើតាមសមត្ថកិច្ចនគរបាលខេត្តព្រៃវែង បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

សមត្ថកិច្ចនគរបាលខេត្តព្រៃវែងបានឲ្យដឹងថា​ ក្មេងស្រីដែលបាត់ខ្លួនមានឪពុកឈ្មោះ សុន ព្រីង អាយុ៦០ឆ្នាំ ម្តាយឈ្មោះ ឈីត សាវឿន អាយុ៥៨ឆ្នាំ។ រូបនាងបានចេញពីផ្ទះ នៅម៉ោង៧ព្រឹក នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ដើម្បីទៅជួយលក់ឥវ៉ាន នៅហាង២៥០០រៀល ជាប់ហាងកាហ្វេដេលី ភូមិ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ហើយរហូតមកដល់ពេលនេះមិនទាន់បានឃើញ ត្រលប់មកផ្ទះនោះទេ។

ប្រសិនបើបងប្អូនណាបានឃើញ ក្មេងស្រីដូចរូបខាងក្រោម សូមទំនាក់ទំនងមកលេខ៖ 088 870 0161 សូមអរគុណ៕