(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៧ករណី ក្នុងនោះករណីប្រើប្រាស់១៣ករណី និងករណីជួញដូរ១៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥៣នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ១០ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២០៦៦ករណី ឃាត់មនុស្ស៤១៤៤នាក់ (ស្រី២៦៣នាក់)៕