(ភ្នំពេញ)៖ មន្ទីរពេទ្យជោរៃភ្នំពេញ បានសហការជាមួយវិទ្យាស្ថានហ្សែន របស់ប្រទេសវៀតណាម ដើម្បីបើកពិនិត្យពិគ្រោះទៅលើហ្សែន ក្នុងគោលបំណងវិភាគរកជំងឺតំណពូជ ដែលបង្កឡើងតាមរយៈហ្សែន និងសំរាប់ការព្យាបាលទាន់ពេលវេលាប្រ កបដោយប្រសិទ្ធិភាពខ្ពស់។

ការពិនិត្យវិភាគទៅលើហ្សែន របស់មន្ទីរពេទ្យជោរៃភ្នំពេញ រួមមានមានដូចជា៖

១៖ NIPT: ជាតេស្តមួយសំរាប់ពិនិត្យ (Screening) ភាពមិនប្រក្រតីរបស់ទារកលើស្ត្រីមានផ្ទៃពោះ ដោយមិនប៉ះពាល់ ព្រមទាំងមានសុវត្ថិភាព១០០% ទាំងម្តាយ និងទារក។
២៖ Pinkcare: ជាការធ្វើតេស្តមួយ សម្រាប់ពិនិត្យ (Screening) មហារីកសុដន់ដែលមានតំណពូជ។
៣៖ Oncosure: ជាការធ្វើតេស្តសម្រាប់ពិនិត្យ (Screening) ជម្ងឺមហារីកតំណពូជទាំង១០ប្រភេទ រួមមាន៖
* Breast
* Ovary
* Kidney
* Prostate
* Tumor Lyphoma
* Stomach
* Colorectal
* Pancrease
* Retinoplastoma
* Leather
* Endometrial ។
៤៖ Gen4D: ជាតេស្តសំរាប់ពិនិត្យ ( Screening ) ជម្ងឺរុំារ៉ៃតំណពូជ ទាំង ៤ ប្រភេទរួមមាន៖
* Diabetes with genetic factor
* Arrhythmia,
* Dyslipidemia,
* Venous thromboembolism ។

សូមជម្រាបជូនថា បច្ចុប្បន្ននេះ អតិថិជនទាំងអស់អាចពិនិត្យវិភាគហ្សែន ដោយពុំចាំបាច់ទៅដល់ក្រៅប្រទេសទៀតនោះឡើយ ដោយសារមន្ទីរពេទ្យ ជោរៃភ្នំពេញ បានដាក់ដំណើរការពិនិត្យវិភាគហ្សែន ជូនអតិថិជនទាំងអស់ ដោយពុំចំណាយពេលវេលាច្រើ និងតម្លៃសមរម្យ និងសុវត្ថិភាពទៀតផង។

ជាមួយគ្នានេះដែរ មន្ទីរពេទ្យជោរៃភ្នំពេញ នឹងធ្វើការបញ្ចុះតម្លៃ 20% រាល់ការពិនិត្យវិភាគហ្សែនទាំងអស់ចំពោះអតិថិជនទូទៅ ចាប់ពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០៕