(ព្រះសីហនុ)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារខេត្តព្រះសីហនុ និងសហការជាមួយក្រុមហ៊ុនធំៗចំនួន១០ ដើម្បីរៀបចំ វេទិកាការងារ ជ្រើសរើសកម្លាំងពលកម្មគ្រប់ប្រភេទនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន ៣,៧៩៩កន្លែង។ វេទិការនេះនឹងរៀបចំឡើងក្នុងបរិវេណសាលាស្រុកព្រៃនប់ ចាប់ពីម៉ោង០៨ព្រឹក ដល់ ១២៖០០ថ្ងៃត្រង់ ដែលមានទីតាំងស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលភ្នាក់ងារ Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា វេទិកាការងារនេះរៀបចំឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ សាលាស្រុកព្រៃនប់ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក ) ខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បី៖

* ទី១៖ បង្កើតជាទីកន្លែងជួបជុំគ្នាដែលងាយស្រួល សម្រាប់ធ្វើការជ្រើសរើសកម្លាំងពលកម្ម និងដាក់ពាក្យស្វែងរកការងារធ្វើគ្រប់ប្រភេទ

* ទី២៖ ក្រុមហ៊ុនធំៗចំនួន១០ រួមទាំងបង្ហាញពីឱកាសការងារ និងតម្រូវការជ្រើសរើសកម្លាំងពលកម្មគ្រប់ប្រភេទចំនួន ៣,៧៩៩កន្លែង

* ទី៣៖ អ្នកស្វែងរកការងារធ្វើនៅក្នុងតំបន់ និងខេត្តជុំវិញ អាចដាក់ពាក្យ និងទទួលបានការងារយ៉ាងទូលំទូលាយ និងងាយស្រួល៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាលទីភ្នាក់ងារជាតិមុខរបរ និងការងារ៖