(តាកែវ)៖ តន្រ្តីទេសចរណ៍ភេសជ្ជៈប៉ូវកម្លាំងវើក WURK City Concert នៅថ្ងៃទី១២ និងទី១៣ មីនានេះ នឹងមានការចូលរួមពីកំពូលតារាចម្រៀងស្រី២ដួង គឺ ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា រួមនឹងតារាល្បីៗជាច្រើនទៀត ដើម្បីនាំយកភាពសប្បាយរីករាយមកកាន់អ្នកគាំទ្រនៅខេត្តតាកែវ។

តារាល្បីៗ ដែលនឹងកំដរអារម្មណ៍អ្នកគាំទ្រទាំងអស់ ជាមួយកំពូលតារាចម្រៀងស្រីទាំងពីរខាងលើដែរនោះ រួមមានលោក នីកូ ឆន សុវណ្ណារាជ ឈីន រតនៈ ឃី សុឃុន លាង សុផាឡែន កែវ សុបញ្ញា ពេជ្រ ថៃ និង គឿនភាល័យ។

ការប្រគំតន្រ្តីទេសចរណ៍ដ៏ធំសម្បើមនេះ នឹងធ្វើឡើងលើបរិវេណទីធ្លាសណ្ឋាគារខេត្តចាស់ ចាប់ពីម៉ោង៦ល្ងាចតទៅ។

ដូច្នេះសម្រាប់ប្រិយមិត្ត បងប្អូនអ្នកខេត្តតាកែវទាំងអស់ សូមកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីទទួលបានភាពសប្បាយរីករាយ និងគំាទ្រតារាចម្រៀងក្នុងដួងចិត្តរបស់លោកអ្នក។

ទស្សនិកជនដែលមិនបានចូលរួមទស្សនាផ្ទាល់ ក៏អាចទស្សនាការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សរស្មីហង្សមាស នៅថ្ងៃទី១៣ វេលាម៉ោង៨យប់តទៅបានផងដែរ៕