(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ តាមរយៈបណ្តាញព័ត៌មាន Fresh News បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព ពិសេសសាកសួរព័ត៌មានពាក់ព័ន្ធជំងឺ Covid-19 អាចទំនាក់ទំនងមកលេខទូរស័ព្ទ ១១៥ ដូចធម្មតាឡើងវិញ បន្ទាប់ពីក្រុមការងារបច្ចេកទេសនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជួសជួលរួចរាល់។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល។

ជាមួយគ្នានេះ លោក លី សុវណ្ណ ក៏បានអរគុណដល់ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានប្រឹងប្រែងជួសជុលប្រព័ន្ធទូរស័ព្ទលេខពិសេស ១១៥នេះ អាចដំណើរការដូចធម្មតាវិញ និងអំពាវនាវដល់សាធារណជន ដែលមានបញ្ហាអាចទំនាក់ទំនងទៅលេខ ១១៥ដូចធម្មតា បុគ្គលិកសុខាភិបាលនៅរង់ចាំទទួល២៤ម៉ោង លើ២៤ម៉ោង។

លោក លី សុវណ្ណ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ក្រុមជំនាញបច្ចេកទេស ក្រសួងទូរគមនាគមន៍កម្ពុជា ដែលបានជួសជុល Server លេខ១១៥ ដំណើរការឡើងវិញ និងអរគុណដល់ថ្នាក់ដឹកនាំក្រសួងទូរគមនាគម៍។ សូមបងប្អូនសាធារណជនទាំងអស់ បន្តទូរស័ព្ទចូលលេខ១១៥ ដើម្បីសួរព័ត៌មា នទាក់ទងនឹងជំងឺកូវិត-១៩ តាមការគួរជាមួយមន្រ្តីជំនាញយើងខ្ញុំ។ យើងខ្ញុំសូមអភ័យទោស ដល់ការរអាក់រអួលបច្ចេកទេស រយ:ពេល៦ម៉ោងកន្លងទៅនេះ ពេលនេះប្រព័ន្ទ Server ១១៥ បានដំណើរការដូចដើមវិញហើយ»