(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណជិត៩យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋលក់ឥវ៉ាន់ចាប់ហ៊ួយយ៉ាងសន្ធោសន្ធៅ នៅផ្សារដើមអំពិល តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងឬទ្ធី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ពីកន្លែងកើតហេតុបានឲ្យដឹងថា​ ខណៈពេលនេះកម្លាំងសមត្ថកិច្ចកំពុងជួយអន្ដរាគមន៍ បាញ់ទឹកពន្លត់យ៉ាងយកចិត្តទុកដាក់។ ខណៈមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។

សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕