(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លេីក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ របួសស្រាល៤នាក់ និងរបួសធ្ងន់៧នាក់ ក្នុងនោះមិនពាក់មួក១៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង, ងងុយដេក, បត់គ្រោះថ្នាក់ និងមិនគោរពសិទ្ធិ៕