(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ កម្ពុជាសម្រេចបិទបន្ថែមមិនឲ្យជនបរទេសមកពីប្រទេសអ៉ីរ៉ង់ ចូលក្នុងប្រទេសរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែមីនាតទៅ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺ Covid-19 (ចុចអាន)

២៖ កម្ពុជាសម្រេចដាក់បម្រាមមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 (ចុចអាន)

៣៖ សម្តេចតេជោ ហ៊ុន សែន៖ ការបិទប្រទេស៥ មិនឱ្យចូលកម្ពុជាមិនមែនជាការរើសអើងទេ តែជាវិធានការការពាររីករាលដាលជំងឺកូវីត (ចុចអាន)

៤៖ ក្រសួងអប់រំសម្រេចឲ្យផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅគ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងរដ្ឋ និងឯកជនទាំងអស់នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ចាប់ពីថ្ងៃនេះតទៅ (ចុចអាន)

៥៖ សម្តេចតេជោ ហ៊ុន សែន ស្នើសុំការយោគយល់ពីប្រទេសមួយចំនួន ដែលកម្ពុជាបដិសេធសំណើមិនឱ្យយកអ្នកទេសចរលើ Wiking ឱ្យមកស្នាក់នៅសណ្ឋាគារផ្កាយ៥ តាមសំណើ (ចុចអាន)

៦៖ ក្រសួងការបរទេសកម្ពុជា៖ ការលើកឡើងរបស់ លោក Patrick Murphy ពាក់ព័ន្ធនឹងសវនាការ លោក កឹម សុខា គឺផ្ទុយទៅនឹងស្មារតីថ្មីរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ (ចុចអាន)

៧៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផ្ញើលិខិតផ្លូវការជូនសម្តេចតេជោ ហ៊ុន សែន ជូនដំណឹងអំពីការពន្យារពេលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដោយសារការរីករាលដាល Covid-19 (ចុចអាន)

៨៖ សម្តេចតេជោ ហ៊ុន សែន ទាត់ចោលការផ្សាយព័ត៌មានក្លែងក្លាយរបស់ទូរទស្សន៍បរទេសមួយ ដែលថាសម្តេចឆ្លង Covid-19 (ចុចអាន)

៩៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អំពាវនាវកុំឱ្យសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានចាប់ «អ្នកចិញ្ចឹមមាន់ជល់» ដែលជាការអនុវត្តឆ្វេងពេក (ចុចអាន) 

១០៖ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ (ចុចអាន)