(ភ្នំពេញ)៖ តាមរយៈសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមលើកទី៣ សប្បុរសជនចំនួន ៤នាក់ទៀត ប្រកាសបរិច្ចាគថវិការបស់ខ្លួនជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សប្បុរសជនទាំងនោះ រួមមាន៖

១៖ លោកឧកញ៉ា ឡាយ លន់ អនុប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងលោកស្រី ប្រកាសបរិច្ចាគថវិកាចំនួន ៥,០០០,០០០រៀល។

២៖ លោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ និងលោកស្រី ប្រកាសបរិច្ចាគថវិកាចំនួន ៤,០០០,០០០រៀល។

៣៖ លោក សុខ រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងលោកស្រី ប្រកាសបរិច្ចាគថវិកាចំនួន ២,០០០,០០០រៀល។

៤៖ លោក សេង ដុល្លារ ប្រធានក្រុមហ៊ុនវេងហ៊ួតអាលុយមីញ៉ូម ប្រកាសបរិច្ចាគថវិកាចំនួន ២,០០០,០០០រៀល។

សរុបថវិការដែលសប្បុរសជនទាំង ៤រូប ខាងលើបានបរិច្ចាគជូនគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មានចំនួន ១៣,០០០,០០០រៀល។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕