(ភ្នំពេញ)៖ លោកស្រី នួន ចាន់នី ជំនួយការ គ.ជ.ប ប្រចាំនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង បានប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៣០០,០០០រៀល សម្រាប់រយៈពេល ៦ខែ គិតចាប់ពីខែឧសភាដល់ខែតុលា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាមួយគ្នានោះ លោក មាន់ ស៉ិនសារិនវិចិត្រ សមាជិករដ្ឋបាលនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង ក៏បានប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ១០០,០០០រៀល សម្រាប់រយៈពេល ៤ខែ គិតចាប់ពីខែឧសភាដល់ខែសីហា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់បៀវត្សរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕