(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ទើបបានផលិតនូវវីដេអូអប់រំណែនាំថ្មីៗបន្ថែមទៀត ដើម្បីជាអប់រំ និងណែនាំដល់បងប្អូនជនរួមជាតិខ្មែរ អំពីវិធានចាំបាច់ក្នុងការការបង្ការ និងការពារខ្លួចពីការឆ្លងនូវជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។

សូមជម្រាបថា ជំងឺកូវីដ១៩ ត្រូវបានរកឃើញជាបន្តបន្ទាប់នៅកម្ពុជា ដែលទាមទារឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់បំផុត និងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងអនុវត្តន៍តាមវិធីសាស្ត្ររបស់ក្រសួងសុខាភិបាល៕