(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ ថ្ងៃនេះក្រសួងប្រកាសថា អ្នកជំងឺកូវីដ១៩ ជាសះស្បើយថ្មីចំនួន២នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់៧៧នាក់ និងរកឃើញករណីឆ្លងថ្មី២នាក់ (ចុចអាន)

២៖ កិច្ចសម្ភាសន៍៖ កម្មករនិយោជិតនៅសួនវឌ្ឍនៈបន្តធ្វើការធម្មតា ដើម្បីបង្ការទប់ស្កាត់ការឆ្លងកូវីដ តាមគោលការណ៍រាជរដ្ឋាភិបាល (ចុចអាន)

៣៖ រាជរដ្ឋាភិបាលសម្រេចកែសម្រួលថ្មី ការដាក់កំហិតធ្វើដំណើរ៖ ចាត់ទុកភ្នំពេញ និងខេត្តកណ្តាល ជាតំបន់តែមួយ និងលុបចោលការហាមឃាត់ធ្វើដំណើរឆ្លងកាត់ស្រុក ក្នុងខេត្តតែមួយ តែហាមឃាត់ឆ្លងកាត់ពីខេត្តទៅខេត្ត (ចុចអាន)

៤៖ សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក សម្តែងការពេញចិត្តចំពោះការជួយគ្នាទៅវិញទៅមក ក្នុងគ្រារីករាលដាលកូវីដ១៩ (ចុចអាន)

៥៖ សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងហើយ (ចុចអាន)

៦៖ មហាមិត្តចិនប្រកាសត្រៀមខ្លួនជាស្រេច ក្នុងការបន្តផ្តល់ជំនួយដល់កម្ពុជា តាមតម្រូវការដើម្បីប្រយុទ្ធនឹង COVID-19 (ចុចអាន)

៧៖ កម្ពុជា-ចិន បញ្ចប់កិច្ចចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជុំទីពីរ​ (ចុចអាន)

៨៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ជំងឺកូវីដ ចំណែកស្ថាប័នរដ្ឋ-ឯកជនបន្តធ្វើការធម្មតា ប៉ុន្តែត្រូវទទួលទេវតាដូចរាល់ឆ្នាំ (ចុចអាន)

៩៖ ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំបន្ថែម ស្តីពីវិធានការការពារការចម្លងវីរុសកូវីដ១៩ នៅតាមកន្លែងកាត់សក់ និងថែរក្សាសម្ផស្ស និងសេវាពាក់ព័ន្ធ (ចុចអាន)

១០៖ សម្តេចតេជោ ហ៊ុន សែន៖ ទោះបីកម្ពុជាកំពុងតែជួបវិបត្តិវីរុស COVID-19 ក៏រាជរដ្ឋាភិបាលមិនឱ្យពលរដ្ឋណាម្នាក់ ដាច់ស្បៀងអាហារជាដាច់ខាត (ចុចអាន)