(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០៖៣០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយស្ទឹងហាវទ្វារចរន្ត (F3B) មូលហេតុបណ្តាលមកពីអេស្កាវាទ័ររបស់ក្រុមហ៊ុនអានកូ កាយដីប៉ះចំខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីមួយចំនួនស្ថិតនៅ ភូមិ០១ ភូមិ០២ ភូមិ០៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល នឹងភ្ជាប់ចរន្តជូនអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៤៖៣០ នាទីរសៀល។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕