(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ្រឹស្តរាជ ២០២០ ដែលនឹងប្រព្រឹត្តទៅនាពេលខាងឆាប់ៗនេះ។ នេះបើយោងតាមលិខិតថ្វាយព្រះពរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។

សម្តេចពញាចក្រី ហេង សំរិន បានថ្លែងក្នុងសារលិខិតជូនពរនោះថា៖ «សូមជូនពរនូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះសម្តេចវិបុលសេនាភក្តី និងលោកជំទាវ សូមទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័នព្រឹទ្ធសភា ឲ្យបានជោគជ័យថ្មីៗបន្ថែមទៀត រួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការកែទម្រង់រដ្ឋស៉ីជម្រៅ លើគ្រប់វិស័យ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានភាពសម្បូរសប្បាយរុងរឿង ជានិច្ចនិរន្តរតរៀងទៅ»

ខាងក្រោមនេះ ជាលិខិតថ្វាយព្រះពរសម្តេចប្រធានរដ្ឋសភា៖