(ភ្នំពេញ)៖ នៅថ្ងៃទី​១៥​ ខែមេសា ឆ្នាំ​២០២០ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ​ដែល​​ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន ជីប ម៉ុង បាន​ឧបត្ថម្ភ​​ទឹកបរិសុទ្ធកម្ពុជា និង​ទឹក​ផ្លែឈើជូប សរុប​​ជាង​២៥០០កេស ដល់​សមត្ថកិច្ច​ ដែល​កំពុង​ប្រចាំ​ការ​តាម​​រនាំង​​​បិទ​​ផ្លូវឆ្លង​ព្រំប្រទល់​​ខេត្ត​ក្រុង​​នានា​​ទាំងអស់។

ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភក្នុងមួយទីតាំងនូវទឹកបរិសុទ្ធចំនួន​១០​កេស ​ទឹកផ្លែឈើជូប​១០កេស និងឆត្រពីរផងដែរ។

លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឱ្យដឹងថា៖ «ការឧបត្ថម្ភទឹក​បរិសុទ្ធ​ និង​ភេសជ្ជៈលើកនេះ គឺជាការចូលរួមបន្ថែមទៀតក្រៅពីការចូលរួមជាថវិកា និង ផលិតផល ដែលក្រុមហ៊ុន​ ជីប ម៉ុង បានបរិច្ចាគជូនរដ្ឋាភិបាល ដើម្បីប្រើប្រាស់​ក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩»

ក្នុងឆ្នាំ​២០២០ នេះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជា ៣៣០០០កេសជូនដល់មន្ទីរ​ពេទ្យចំនួន​៥ រួមមាន មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ មន្ទីរពេទ្យគន្ធបុប្ផា​ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យកុមារជាតិ និង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បន្ថែមពីនេះ ក៏បានជូនទឹកបរិសុទ្ធ ៣ពាន់កេស និង ថវិកា ៥០ម៉ឺនដុល្លារ​ដល់ក្រសួងសុខាភិបាល និង ៥០ម៉ឺនដុល្លារ​ផ្សេងទៀតដល់កាកបាទក្រហមកម្ពុជា។

ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទឹកក្រូចអាយស៍ IZE ទឹកបរិសុទ្ធកម្ពុជា ស្រាបៀរ​អ៊ិចស្ត្រាស្តោត Barrley Black និង​​​ស្រាបៀរ​ គូដូ ជា​ដើម៕