(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្វា ស្រុកចំការលើ។

ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំល្វា បាននិងកំពុងសាងសង់ សម្រេចបាន៤០ភាគរយហើយ ក្នុងនោះលោកឧត្តមសេនីយ៍ស្នងការ ជំរុញឲ្យក្រុមជាងពន្លឿនការសាងសង់ បានត្រឹមត្រូវតាមក្បួនខ្នាត លក្ខណៈបច្ចេកទេស។

ក្នុងឱកាសចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនោះដែរ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់ កម្លាំងប៉ុស្តិ៍ផងដែរ៕