(ភ្នំពេញ)៖ ក្រុមហ៊ុន DW Gluta Cambodia, ក្រុមហ៊ុន Popo Beautyplus DW និងក្រុមហ៊ុន Thailand Import បាននាំយកនូវសម្ភារមួយចំនួនយកទៅចែកជូន ទៅដល់បងប្អូនខ្មែរ-ឥស្លាមចំនួន ៤០០គ្រួសារ ដែលពួកគាត់ទាំងអស់បច្ចុប្បន្ននេះ កំពុងស្នាក់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ពិធីប្រគល់ជូនអំណោយ បានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ក្នុងគោលបំណងដើម្បី រួមចំណែកឧបត្ថម្ភក្នុងពិធីដែលបងប្អូនខ្នែរ-ឥស្លាម ចាប់ផ្តើមចូលរដូវបុណ្យសាសនាគឺ ( រ៉ាម៉ាឌន) នឹងដើម្បីទ្ក ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺ Covid-19 ផងដែរ។

សម្ភារ និងគ្រឿងឧបភោគបរិភោគ ដែលក្រុមហ៊ុន DW Gluta Cambodia, ក្រុមហ៊ុន Popo Beautyplus DW និងក្រុមហ៊ុន Thailand Import បាននាំយកទៅចែកជូនទៅដល់បងប្អូនខ្មែរ-ឥស្លាម ចំនួន៤០០គ្រួសារនោះ រួមមាន៖ ១គ្រួសារទទួលបានជាអង្ករចំនួន (១៥គីឡូក្រាម) ភាជមួយកញ្ចប់ ក្នុងនោះមាន ទឹកដីគោឆៅ មី ទឹកសុទ្ធ ស្ប៉ាយ អាល់កុល ហើយសម្ភារដែលបងបងប្អូនខ្នែរ-ឥស្លាម ទទួលបានពួកគាត់ទាំងអស់សុទ្ធសឹងជាពលរដ្ឋដែលមានជីវភាពខ្វះខាត៕