(ឧត្តរមានជ័យ)៖ ឧត្តមសេនីយ៍ទោ គីម សុផារុន នាយករងខុទ្ទការល័យនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បាននាំយកអំណោយជាស្បៀងអាហារ និងគ្រាប់ពូជដំណាំចែកជូនអតីតយុទ្ធជន ១៦៤គ្រួសារ ស្ថិតនៅដីអភិវឌ្ឍន៍ស្ថិតនៅភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនាំអំណោយទៅនោះ ក៏មានការអញ្ជេីញចូលរួមពីលោក ង៉ែត ចាន់ថុន និងលោក ម៉ែន លី ផងដែរ។

ក្នុងឱកាស នោះ លោក គីម សុផារុន បាននាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីថ្នាក់ដឹកនាំសមាគម ដែលតែងតែនឹករលឹកដល់អតីតយុទ្ធជនទាំងអស់។

លោក គីម សុផារុន ក៏បានលើកទឹកចិត្តឱ្យអតីតយុទ្ធជនត្រូវខិតខំថែរក្សាសុខភាព អនុវត្តឱ្យបានជាប្រចាំនូវការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីកដាលដាលនៃជំងឺឆ្លងកូវីដ១៩។ លោកក៏បានណែនាំឱ្យអតីតយុទ្ធជនដាំដុះបន្លែបង្ការ និង ចិញ្ចឹមសត្វ ដើម្បីជួយដោះស្រាយជីវភាព៕