(ភ្នំពេញ)៖ ពេញមួយថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ម្ចាស់យានយន្តចំនួន ៦១៩នាក់ បានអញ្ជើញទៅធ្វើបណ្ណបើកបរ នៅមណ្ឌលផ្ដល់បណ្ណបើកបរអ៉ីអន១ និងអ៉ីអន២។ នេះបើតាមក្រាបស្ថិតិរបស់នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ។

តាមក្រាបស្ថិតិខាងលើ បានបញ្ជាក់ថា នៅផ្ដល់បណ្ណបើកបរផ្សារទំនើបអ៉ីអន១ មានអ្នកទៅធ្វើបណ្ណបើកបរ ចំនួន៣០០នាក់ និងនៅផ្សារអ៉ីអន២ មានចំនួន៣១៩នាក់។

រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា មានម្ចាស់យានយន្តចំនួន ២,៣៥០នាក់ហើយ ដែលបានមកទទួលសេវាផ្ដល់បណ្ណបើកបរ នៅមណ្ឌលផ្ដល់បណ្ណបើកបរផ្សារអ៉ីអនទាំង២ទីតាំង។

ខាងក្រោមនេះ ជាក្រាបស្ថិតិអ្នកធ្វើបណ្ណបើកបរ នៅផ្សារអ៉ីអនទាំង២ទីតាំង៖