(ភ្នំពេញ)៖ កូវីដ១៩ គឺជាជំងឺកាចសាហាវថ្មីមួយ ដែលមានការចម្លងយ៉ាងលឿននៅលើពិភពលោក ប្រហាក់ប្រហែលនឹងជំងឺផ្តាសាយអេស្ប៉ាញដែរ។ រហូតដល់ពេលនេះ នៅលើពិភពលោក មានអ្នកឆ្លងជំងឺកូវីដ១៩ ជាង៤លាននាក់ និងស្លាប់ដោយជំងឺនេះប្រមាណជិត៣សែននាក់ផងដែរ។ របៀបចម្លងនៃមេរោគកូវីដ១៩ កាន់តែសាហាវ និងឆាប់រហ័ស ដោយសារតែវាឆ្លងតាមរយៈដំណក់ទឹកតូចៗ ដែលខ្ទាតចេញពីមនុស្សម្នាក់ ហើយសាយភាយទៅកាន់មនុស្សផ្សេងៗទៀត។
ខាងក្រោមនេះជាវីដេអូទាំងស្រុងដែលផ្សព្វផ្សាយដោយក្រសួងសុខាភិបាលកម្ពុជា ស្តីអំពីការចម្លងនៃមេរោគកូវីដ១៩ យ៉ាងសាហាវ តាមរយៈដំណក់ទឹកតូចៗ៖