(ភ្នំពេញ)៖ សពលោក Peter Studer អនុប្រធាន និងជាប្រធានប្រតិបត្តិមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាស្វីស (Dr Beat Richner) បន្តពីតំណែងលោកវេជ្ជបណ្ឌិត Beat Richner ដែលទទួលមរណភាព នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងជន្មាយុ៧៣ឆ្នាំ ត្រូវបូជានៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ នៅប្រទេសស្វីស។ នេះបើតាមការឲ្យដឹងពីប្រធានមន្ទីរពេទ្យគន្ធបុប្ផា លោកសាស្ត្រាចារ្យ គី សន់ទី ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យគន្ធបុប្ផា និងមូលនិធិគន្ធបុប្ផា Dr.med. Beat Richner ព្រមទាំងបុគ្គលិកមន្ដ្រីរាជការទាំងអស់ មានសមានទុក្ខក្រៀមក្រំ និងសោកស្ដាយអាឡោះអាល័យជាទីបំផុត សូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំ ជាមួយលោកស្រី Genevieve F. Cattin-Studer ជាភរិយា និងក្រុមគ្រួសារ ចំពោះការបាត់បង់ «លោកវេជ្ជបណ្ឌិត Peter Studer» អនុប្រធាន និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផា Dr Beat Richner (Switzerland) ដែលបានទទួលមរណភាព។

គួរជម្រាបថា លោកវេជ្ជបណ្ឌិត Peter Studer បានទទួលតំណែងបន្ដពីលោកវេជ្ជបណ្ឌិត Beat Richner កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ក្រោយលោកវេជ្ជបណ្ឌិត Beat Richner ធ្លាក់ខ្លួនឈឺ រហូតដល់ទទួលមរណភាព៕