(ស្ទឹងត្រែង)៖ មន្ត្រីបរិស្ថានស្រុកបុរីអូរស្វាយសែនជ័យ តាមឆ្មក់ប្រដេញចាប់រថយន្តដឹកឈើ ២គ្រឿងខុសច្បាប់ ដែលពលរដ្ឋ និងសមត្ថកិច្ចប្រាប់ថា ជារថយន្តកម្មសិទ្ធិរបស់លោក «ហេង» កញ្ចាញ់គោក ដែលជាមេឈ្មួញម្នាក់នៅក្នុងខេត្តនោះ ប៉ុន្តែលទ្ធផលបង្ក្រាបបានតែ១គ្រឿងនោះទេ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅយប់ចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១២រំលងអាធ្រាត្រ ដោយធ្វើការប្រមាញ់ប្រដេញ តាំងពីផ្លូវចូលទីរួមស្រុកបុរីអូរសែនជ័យ រហូតហួសផ្លូវបន្តិច ទើបធ្វើការស្ទាក់ចាប់បានរថយន្តលុចស៊ីស ដឹកផលអនុផលព្រៃឈើខុសច្បាប់ ដោយមានស្លាកសម្គាល់ លើកញ្ចក់មុខរថយន្តថា កម្ពុជា-ឡាវ តែគួរឲ្យស្តាយ ធ្វើឲ្យរួចរថយន្តម៉ាកហ្វត ដឹកនាំកម្លាំងដោយលោក ភោគ និមុល ប្រធានស្នាក់ការតំបន់រ៉ាមសារ ស្រុកបុរីអូរស្វាយសែនជ័យ។
បើតាមការឲ្យដឹងពីលោក ភោគ និមុល ប្រធានស្នាក់ការ៉ាមសារ ស្រុកបុរីអូស្វាយសែនជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះថា ពិតជាបានបង្ក្រាបពិតមែន តែមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានថតផ្សាយនោះទេ លោកថា ចាំសុំយោបល់ទៅលោកប្រធានមន្ទីរសិន ហើយក៏បាត់ស្ងាត់តែម្តង។
ជុំវិញរឿងនេះ លោក អ៊ឹង ភារ៉ុង ប្រធានមន្ទីរបរិស្ថានខេត្ត មិនបានបញ្ជាក់ឲ្យអ្នកសារព័ត៌មានដឹងនោះទេ ពាក់ព័ន្ធក្នុងការបង្ក្រាបរថយន្តលុចស៊ីសខាងលើ លោកគ្រាន់តែឆ្លើយថា អត់មានបានចាប់ទេ ហើយក៏បិតទូរស័ព្ទតែម្តង។
គួររំលឹកផងដែរថា រថយន្ត (ម៉ាកហ្វត) ធ្លាប់បង្រាបម្តងហើយ កាលពីល្ងាចថ្ងៃ១០ ខែមីនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ តែបានមួយស្របក់ ក៏ដោះលែងទៅវិញសង្ស័យពាក់ព័ន្ធផលប្រយោជន៍ ដោយម្ចាស់ធ្លាប់ថ្លោយមាត់ថា «បើមិនដោះចាំអីទៀតឡានថ្លៃផង»។
តែនៅយប់ថ្ងៃទី១១ ខែឧសភា ម៉ោង១២ជាងរំលងអធ្រាត្រឈ្មោះ ស្រោន ហៅហេង នៅភូមិកញ្ចាញគោក បានធ្វើសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ចំនួន ២រថយន្តស៊េរីទំនើបរួមមាន៖
*ទី១៖ ម៉ាកហ្វត
*ទី២៖ ម៉ាកលុចស៊ីស ចេញពីទីរួមស្រុកសៀមប៉ាង ឆ្ពោះមកខេត្ត ត្រូវបានមន្រ្តីបរិស្ថានស្នាក់ការ៉ាមសារ ស្រុកបុរីអូរស្វាយសែនជ័យ ប្រដេញស្ទាក់ឃាត់បានរថយន្ត (លុចស៊ីសអរអ៊ិច៣០០) ១គ្រឿង៕