(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៨៖២៥នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី១២ (GS12-F2) មូលហេតុបណ្តាលមកពី ការដ្ឋានសាងសង់បុរីខេអិន ប្រើរថយន្តបាញ់ស៊ីម៉ង់ ធ្វើឲ្យប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ដាច់មួយហ្វា ដែលបណ្តាលឲ្យដាច់ចរន្ត អគ្គិសនី នៅតំបន់មួយចំនួន ដូចខាងក្រោម៖
១៖ សង្កាត់កាកាប សង្កាត់សំរោងក្រោម និងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ, ២៖ វិថីឈ្នះឈ្នះ សង្កាត់គោករការ និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ, ៣៖ សង្កាត់ស្នោរ និងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ, និង៤៖ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្រុមការងារបច្ចេកទេស បានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១១៖៣៥នាទីព្រឹកនេះ។
អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាល ឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕