(កំពត)៖ អង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា បានបន្តនាំយកដំណាប់ល្មើ ជាង២.៨តោន ដើម្បីផ្តល់ជូនបងប្អូនសាសនិកឥស្លាម ចំនួន៤ខេត្តប៉ែកនិរតី រួមមានខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។
អំណោយទាំងនេះជា ការឧបត្ថម្ភរបស់សប្បុរសជន អារ៉ាប់រួមអេមីរ៉េត សម្រាប់ចែកចាយទៅកាន់គោលដៅខេត្តក្រុងមួយចំនួនទូទាំងប្រទេស។
ពិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ តំណាងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, លោក ពាស់ មុស្លិម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន៕