(កំពង់ឆ្នាំង)៖ វរសេនាតូចថ្មើរជើងលេខ៥៣៣ ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការវរសេនាតូចថ្មើរជើង លេខ៥៣៣ សហការជាមួយអាជ្ញាធរ ភូមិ ឃុំ ក្រុម ស.ស.យ.ក និងក្រុមគ្រូបង្រៀន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋមានជំងឺរុំារ៉ៃ ដែលមានការខ្វះខាត នៅភូមិអន្លង់ក្រូច ឃុំបួរស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចំនួន២គ្រួសារ។
លោកវរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥៣៣ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខ និងផ្ញើក្ដីនឹករលឹក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទីនោះផងដែរ។
លោកវរសេនីយ៍ត្រី ម៉ែន មូលី បានលើកឡើងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែងនឹករលឹកចំពោះបងប្អូន យើងជាប់ជានិច្ច។ សម្តេចទាំងពីរ តែងតែផ្តាំផ្ញើជានិច្ច ឲ្យសួរសុខទុក្ខបងប្អូន និងបានផ្តាំផ្ញើ ឲ្យចិត្តទុកដាក់ខ្ពស់បំផុត ទៅលើជីវភាព និងការរស់នៅរបស់បងប្អូន។
សូមជម្រាបថា ក្នុងមួយគ្រួសារ ទទួលបាន អង្ករ១បាវ, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអីវ១យួរ, ខ្លាញ់១ដប, ប៊ីចេង១កញ្ចប់, ស្ករស១គីឡូ, ទឹកសុទ្ធ២យួរ និងថវិកា៣៧៦,០០០រៀល៕