(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានចាត់ក្រុមសង្គ្រោះ ៧១១ បន្ដបាញ់ថ្នាំសម្លាប់មេរោគតាមផែនការជាលើកទី៣ នៅសាលាយោធា និងអង្គភាពកងទ័ព នៅខេត្តស្ទឹងត្រែ ដើម្បីការពារ និងទប់ស្កាត់ជំងឺ COVID-19។
អង្គភាពកងទ័ព និងសាលាយោធា ដែលក្រុមសង្គ្រោះ ៧១១ ចុះបាញ់ថ្នាំសម្លាប់មេរោគនេះ រួមមាន៖
*បញ្ជាការដ្ឋានយោធភូមិភាគទី១
*សាលាពលទាហានទី១ ខេត្តស្ទឹងត្រែង។
សូមជម្រាបថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២១នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់ម្នាក់គត់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ៕