(ភ្នំពេញ)៖ ស្រាបៀរ កម្ពុជា បានរកឃើញគូស្វាមីភរិយាមានសំណាងឈ្នះរង្វាន់ម៉ូតូ Zoomer X ចំនួន១០០គូ និងរង្វាន់ចិញ្ចៀនពេជ្រ១០គូ កាលពីខែមីនា ហើយក្រុមហ៊ុននឹងជ្រើសយកគូស្នេហ៍តំណាងចំនួន១០គូ ដើម្បីប្រគល់រង្វាន់នៅថ្ងៃសៅរ៍ ទី១៦ ខែឧសភានេះ។

ការផ្តល់ជូនរង្វាន់នេះ នឹងធ្វើឡើងនៅស្ទូឌីយោស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV នៅម៉ោង៨-១០យប់ ក្នុងកម្មវិធីប្រគំតន្រ្តី Cambodia Brew the Beat។

តំណាង ស្រាបៀរ កម្ពុជា លោកស្រី គង់ កុសល បានថ្លែងថា ៖ «ក្រុមហ៊ុន ស្រាបៀរ កម្ពុជា បានជ្រើសរើសគូស្នេហ៍ឈ្នះរង្វាន់ម៉ូតូ និងចិញ្ចៀនពេជ្រសរុបចំនួន១០គូជាតំណាងឡើងមកទទួលរង្វាន់។ យើងធ្វើបែបនេះក៏ដើម្បីបញ្ចៀសកុំឱ្យមានការជួបជុំគ្នាច្រើន ហើយចំពោះគូស្វាមីភរិយាដែលមិនបានឡើងមកទទួលរង្វាន់ផ្ទាល់នៅថ្ងៃសៅរ៍នេះ ក្រុមហ៊ុននឹងរៀបចំការប្រគល់ជូនរង្វាន់នៅថ្ងៃបន្តបន្ទាប់»។

ជាចុងក្រោយ លោកស្រីក៏សូមអបអរសាទរដល់គូស្វាមីភរិយាថ្មី ដែលបានជាវកញ្ចប់អាពាហ៍ពិពាហ៍ ស្រាបៀរ កម្ពុជា ហើយត្រូវរង្វាន់ទាំងអស់គ្នា៕