(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានអះអាងថា ក្រោយការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ បានរយៈពេល១២ថ្ងៃកន្លងមក អ្នកបើកកបរភាគច្រើន គឺបានពាក់មួកសុវត្ថិភាព ប៉ុន្តែអ្នកបើកកបរមួយចំនួននៅតែល្មើសគំនូសសញ្ញាចរាចរណ៍។

ការអះអាងបែបនេះ បានធ្វើឡើងបន្ទាប់ពីនៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមការងារថតរូបរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះថតតាមគោលដៅភ្លើងស្តុបជាច្រើនកន្លែង។

តាមរយៈ Facebook ផ្លូវការរបស់ខ្លួន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថែមទាំងបានសំណូមពរប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា គ្រប់ពេលបើកកបរ ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិ របស់អ្នក និងអ្នកដទៃ៕