(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ មានដូចខាងក្រោម៖

១៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ

២៖ អង្គការ WHO ព្រមានថា វីរុសកូរ៉ូណាប្រហែលជាមិនអាច រលាយបាត់ឡើយ ទោះបីមានវ៉ាក់សាំងក៏ដោយ ដូច្នេះពិភពលោកត្រូវតែរួមគ្នា ដើម្បីគ្រប់គ្រងវា!

៣៖ រដ្ឋមន្ត្រីសុខាភិបាល៖ ទោះបីជាកម្ពុជាមិនមានរកឃើញជំងឺកូវីដ១៩ថ្មី ជាង១ខែកន្លងមកនេះក្ដី ក៏ប៉ុន្តែបុគ្គលគ្រប់រូបត្រូវប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារការចម្លងឱ្យបានជាប់ជានិច្ច

៤៖ UN ព្រមាន៖ COVID-19 កំពុងបង្កឱ្យមាន «ជំងឺផ្លូវចិត្តធ្ងន់ធ្ងរ»

៥៖ ក្រសួងពាណិជ្ជកម្មបង្កើតក្រុមការងារ រៀបចំយុទ្ធសាស្ត្រចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយប្រទេសចំនួន៨

៦៖ ឥណ្ឌា៖ មនុស្ស១៣៤នាក់ស្លាប់ និង ៣,៧២២នាក់ថ្មីទៀតឆ្លងជំងឺ COVID-19 ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ!

៧៖ សមាជិកសភាមីយ៉ាន់ម៉ាជាង ៥០០នាក់ត្រូវទទួលការធ្វើតេស្តរក COVID-19 មុននឹងចូលរួមសម័យប្រជុំសភា

៨៖ ព្យុះទីហ្វុងកំណាចមួយបោកបក់លើហ្វីលីពីន ខណៈប្រទេសនេះកំពុងរងគ្រោះដោយ COVID-19 មិនទាន់ធូរស្រាល

៩៖ ទីបំផុត COVID-19 ឆ្លងចូលគ្រប់ប្រទេសទាំង ៥៤ នៅក្នុងទ្វីបអាហ្វ្រិក!

១០៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤.៤លាននាក់ ស្លាប់ជិត ៣០ម៉ឺននាក់ និងជាសះស្បើយជាង ១.៦លាននាក់!

១១៖ ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មី៣នាក់ទៀតក្នុងស្រុក កាលពីថ្ងៃពុធម្សិលមិញ

១២៖ លោក ដូណាល់ ត្រាំ កាន់តែខ្វែងគំនិតជាមួយអ្នកជំនាញជាន់ខ្ពស់ ជុំវិញការបើកសេដ្ឋកិច្ចអាមេរិក និងសាលារៀនឡើងវិញ

១៣៖ យូអិន៖ «សេដ្ឋកិច្ចសកលនឹងខាតបង់ ៨.៥ទ្រីលានដុល្លារ ក្នុងពេលពីរឆ្នាំខាងមុខ ដោយសារ COVID-19»

១៤៖ បារាំងប្រាប់ចិនឲ្យផ្តោតតែលើការប្រយុទ្ធប្រឆាំង COVID-19 ទៅ ក្រោយរងការព្រមានជុំវិញកិច្ចព្រមព្រៀងលក់អាវុធឲ្យតៃវ៉ាន់

១៥៖ អាមេរិកបញ្ជូននាវាពិឃាដបំពាក់មីស៊ីល មកកាន់ច្រកសមុទ្រតៃវ៉ាន់ មួយសប្តាហ៍មុនប្រធានាធិបតីតៃវ៉ាន់ ស្បថចូលកាន់តំណែង

១៦៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង ២៩នាក់ទៀតក្នុងមួយថ្ងៃ ចំពោះមុខការព្រួយបារម្ភថា COVID-19 នឹងផ្ទុះឡើងវិញ

១៧៖ អការៈរលាកដ៏កម្រកើតមានលើកុមារជាង ១០០នាក់នៅញូយ៉ក ក្នុងនោះមានទាំងកុមារដែលបានឆ្លង និងមិនបានឆ្លង COVID-19

១៨៖ រុស្ស៊ីរកឃើញអ្នកឆ្លង COVID-19 ជិត ១០,០០០នាក់ថ្មីទៀត ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ!

* ព័ត៌មានសំខាន់ៗពីសិល្បៈកំសាន្ត កីឡា

០១៖ ជ័យលាភីលេខ២ «ធីតាឯកសង្ក្រាន្ត២០២០» កញ្ញា ប៊ុន្លឿម ពេជម្នី នឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ

០២៖ ផលិតកម្ម Galaxy ត្រៀមបង្ហាញវត្តមាន តារាចម្រៀងថ្មីម្នាក់ដែលពីមុនមក

០៣៖ អ្នកនាង Eun Chan ជា Youtuber ដ៏មានប្រជាប្រិយភាព បានផ្ញើរសារជាលើកចុងក្រោយទៅកាន់អ្នកគាំទ្រ មុនទទួលមរណភាព

០៤៖ អ្នកគាំទ្រប្រើប្រាស់ឡានដឹកទំនិញ ទាមទារឲ្យមានការផ្សព្វផ្សាយដោយយុត្តិធម៌ សម្រាប់ BLACKPINK

០៥៖ ឥណ្ឌាផ្ញើការផ្ដល់កម្លាំងចិត្តជូនកម្ពុជា និងពិភពលោក តាមរយៈចម្រៀងមួយបទមានចំណងជើងថា «រួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ

០៦៖ ក្រុមហ៊ុនវិមានរចនាប្រេនកូនខ្មែរលំដាប់ផ្កាយប្រាំ(ថ្មី)

០៧៖ អាងហែលទឹកតម្លៃជិត ២លានដុល្លារនៅបាត់ដំបង សម្រេចការសាងសង់បាន៦០%

០៨៖ កីឡាករវាយកូនហ្គោល ត្រូវដាក់នៅដោយឡែក ១៤ថ្ងៃមុនការប្រកួត PGA Tour

០៩៖ លោកយាយអាយុ ១១៣ឆ្នាំ ក្លាយជាស្ត្រីវ័យចំណាស់បំផុតនៅអេស្ប៉ាញ

១០៖ ខ្យល់បក់យ៉ាងខ្លាំងលើរយន្តដឹកទំនិញមួយគ្រឿងរអិល៣៦០ដឹក្រេ។

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com