(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ គឺជាថ្ងៃបុណ្យចម្រើនព្រះជន្មាយុព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៦៧ យាងចូល ៦៨ព្រះវស្សា។

ព្រះរាជពិធីថ្វាយព្រះរាជកុសលថ្វាយព្រះមហាក្សត្រខ្មែរ ក្នុងថ្ងៃចម្រើនព្រះជន្មាយុ ត្រូវបានប្រារព្ធធ្វើឡើងនៅព្រះបរមរាជវាំង តាមព្រះរាជប្រវេណី។

ព្រះរាជពិធីនេះ មានការនិមន្តចូលរួមពីសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រមទាំងព្រះរាជវង្សានុវង្ស និងមន្ត្រីនៅក្នុងព្រះបរមរាជវាំងផងដែរ៕