(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអញ្ជើញបើកវគ្គបំប៉នជំនាញទូទៅរយៈពេលខ្លី ដល់មន្រ្តីដែលទើបនឹងតាំងស៊បចំនួន ១៧៤រូប។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ក៏បាននាំយកអនុសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត ប្រាប់ដល់សិក្ខាកាមទាំងអស់ ត្រូវតែគោរពឱ្យបាននូវវិន័យកងកម្លាំងឱ្យ បានខ្ជាប់ខ្ជួន ស្លៀកពាក់ឯកសណ្ឋានឱ្យបានស្អាត កាត់សក់ខ្លីជានិច្ចបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អជាពិសេសត្រូវចូលរួមថែរក្សាសុខភាព ដោយពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឱ្យបានញឹកញាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩៕