(ព្រះសីហនុ)៖ លោក CAO Jianjiang អគ្គនាយកនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ បានចូលរួមពិធីឧបត្ថម្ភ និងតំណាងក្រុមហ៊ុនតំបន់ សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ឧបត្ថម្ភម៉ាសចំនួន៣ម៉ឺន ជូនចំពោះកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។
ពិធីនេះ ធ្វើឡើង ដើម្បីផ្តល់ការគាំទ្រ នៃបុព្វហេតុមនុស្សធម៌ ដល់កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ។
ក្នុងពិធីនេះ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហន, លោក យ៉ាវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំពាក់ព័ន្ធ នៃកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។
លោក គួច ចំរើន បានជួបសំណេះសំណាលជាមួយលោក Cao Jianjiang និងបានស្តាប់របាយការណ៍ ស្តីពី ស្ថានភាពដំណើរការសហគ្រាសរោងចក្រ និងវិធានការបង្ការ និងទប់ស្កាត់នឹងជំងឺកូវីដ១៩ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។
ក្រោមពីខិតខំប្រឹងប្រែង របស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងសហគ្រាសរោងចក្រនានា នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាពេលបច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ អត់មានករណីឆ្លងជំងឺកូវីដ១៩នោះទេ។
លោក Cao Jianjiang សូមថ្លែងអំណរគុណ ជូនចំពោះសាលាខេត្តព្រះសីហនុ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ ដែលបានផ្តល់ការ យកចិត្តទុកដាក់ និងគាំទ្រជាបន្តដល់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។
តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែង លើអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ធ្វើឲ្យមានដំណើរការល្អប្រសើរ ហើយបំពេញកាតព្វកិច្ច សង្គមយ៉ាងសកម្ម ដើម្បីរួមចំណែកកាន់តែច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃខេត្តព្រះសីហនុ។
ជាមួយគ្នានោះ លោក គួច ចំរើន ក៏បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភ ដ៏សប្បុរសរបស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងកោតសរសើរ អំពីការចូលរួម សកម្មភាពសប្បុរសធម៌ និងការបំពេញទំនួលខុសត្រូវ សង្គមយ៉ាងសកម្ម របស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។
លោកអភិបាលខេត្ត គួច ចំរើន បានជូនពរដល់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ អាចពុះពារការលំបាក សម្រេចបាននូវការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ឈានដល់កំរិតថ្មីៗ បន្ថែមទៀត។
ម៉ាសចំនួន៣ម៉ឺន ត្រូវបានដាក់មានរបៀបរៀបរយ នៅទ្វារចូលសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ កេះដាក់ម៉ាសទាំងនេះ ត្រូវបានបោះពុម្ពបិទពាក្យឃ្លីថា «ស្រឡាញ់គ្នា ក្នុងគ្រាក្រ រួមគ្នាប្រយទ្ធប្រឆាំងជំងឺកូវីដ១៩» ជាភាសារខ្មែរ និងភាសារចិន។
សមា្ភរទប់ស្កាត់នឹងជំងឺកូវីដ១៩នេះ នឹងត្រូវចែកចាយជូនដល់ប្រជាជនពលរដ្ឋ តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីរួមគ្នាអនុវត្តការងារបង្ការ និងទប់ស្កាត់នឹងជំងឺកូវីដ១៩៕