(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម គឺជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានបេសកកម្ម សម្របសម្រួលការកសាងប្រព័ន្ធគាំពារសង្គមមួយ ប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើ ដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធនធានមនុស្សឱ្យ បានកាន់តែទូលំទូលាយ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ២០១៦-២០២៥។
ដើម្បីឱ្យសាធារណជន និងភាគីពាក់ព័ន្ធទទួលបានព័ត៌មាន និងបច្ចុប្បន្នភាពស្តីពីសកម្មភាព វឌ្ឍនភាព និងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមមានកិត្តិយស សូមប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគេហទំព័ររបស់ ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានអាសយដ្ឋាន https://nspc.gov.kh/៕