(ភ្នំពេញ)៖ ជំនួយឥតសំណងថ្មីមួយទៀតរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងមកដល់កម្ពុជាជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០តទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែឧសភានេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីប្រកាសព័ត៌មាននេះ បានឲ្យដឹងថា យោងតាមកំណត់ទូត ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ របស់ការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា ជំនួយឥតសំណងថ្មីមួយទៀតរបស់រដ្ឋាភិបាល និងប្រជាជនចិន ត្រូវបានផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ រួមមាន៖
១៖ កញ្ចប់តេស្តរកកូវីដ១៩ ចំនួន ៥០.០១៦តេស្ត
២៖ អាវអ៊ាមគ្រប ចំនួន ៣០.០០០អាវ
៣៖ ម៉ាស N95 ចំនួន ៣០.០០០សន្លឹក
៤៖ ម៉ាសវះកាត់ ចំនួន ១.៥០០.០០០សន្លឹក
៥៖ វ៉ែនតាសុវត្ថិភាព ចំនួន ៣០.០០០
៦៖ ទែរម៉ូតម៉ែត្រ អិនហ្វ្រារ៉េត ចំនួន ២០០៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖