(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែកាត់សក់ខ្លីជានិច្ច។ នេះបើយោងតាម Facebook របស់ឧត្តមសេនីយ៍ឯក ស ថេត ផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ។

ការណែនាំរបស់ឧត្តមសេនីយ៍ឯកស្នងការរាជធានីភ្នំពេញ ត្រូវបានមន្ត្រីក្រោមឱវាទរបស់លោកទាំងអស់ ចាប់ពីស្នងការរង រហូតដល់មន្ត្រី គោរពនិងអនុវត្តន៍តាម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

Facebook របស់ឧត្តមសេនីយ៍ឯក ស ថេត បានសរសេរយ៉ាងដូច្នេះថា៖ «ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ជាថ្នាក់ដឹកនាំម្នាក់ដែលតែងតែបង្ហាញជាគំរូដ៏ល្អដល់មន្ត្រីក្រោមឱវាទ ដោយឯកឧត្តមតែងតែកាត់សក់ខ្លីជានិច្ច។ ដូច្នេះហើយ មន្ត្រីក្រោមឱវាទទាំងអស់ចាប់ពីលោកស្នងការរង រហូតដល់មន្ត្រី គឺបានគោរព និងអនុវត្តតាមឯកឧត្តមស្នងការជាប្រចាំ គឺសក់ត្រូវកាត់ខ្លីជានិច្ច»