(បន្ទាយមានជ័យ)៖ សិស្សថ្នាក់ទី១០ នៃវិទ្យាល័យពន្លកខ្មែរ យុវតី អ៊ឹង ស្រីម៉ុច ជាអ្នកមានសំណាងទីពីរដែលបានបើកគម្របទឹកក្រូចអាយស៍កូឡា (IZE Cola) ដប ឈ្នះបានទឹកប្រាក់ធំ ៥លានរៀល កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

យុវតី អ៊ឹង ស្រីម៉ុច បានឱ្យដឹងថា ជានិច្ចកាលគាត់ញុំាទឹកក្រូចអាយស៍កូឡា IZE Cola ដប ជារៀងរាល់ថ្ងៃ ហើយថ្ងៃត្រូវរង្វាន់ គឺទិញតែមួយដបគត់ពេលដល់តែបើក គម្របភ្លាម ឃើញដាក់ថា៥លានរៀល ដំបូងមិនជឿនឹងភ្នែករបស់ខ្លួនឯងនោះទេ ទើបខំហៅប៉ាមកជួយមើល ដល់តែច្បាស់ថាត្រូវរង្វាន់មែនបានអរសឹងស្រក់ទឹកភ្នែក។

ក្នុងវ័យ១៦ឆ្នាំ ស្រីម៉ុច មិនមានរបស់ដែលជាទីប្រាថ្នាជាក់ច្បាស់អ្វីឡើយ ដូច្នេះនាងបានសម្រេចចិត្តប្រគល់ទឹកប្រាក់ត្រូវរង្វាន់នោះជាងពាក់កណ្តាល ដល់ឳពុកម្តាយ គ្រាន់នឹងផ្គត់ផ្គង់ជីវភាព ហើយសល់ប៉ុន្មាននាងនឹងទុកទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួនជាពិសេសសម្ភារៈសិក្សា ពេលដែលក្រសួងអនុញ្ញាតឱ្យចូលរៀនជាធម្មតាវិញ។

គួរបញ្ជាក់ថា ទឹកក្រូចអាយស៍ IZE ដប និងកំប៉ុងបានដាក់ជូនរង្វាន់ជាច្រើនសម្រាប់អតិថិជន រួមមាន៖ រង្វាន់ទូរស័ព្ទដៃស្មាតហ្វូន ទឹកប្រាក់សុទ្ធ ៥លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និងអាយស៍ជាច្រើនរយរង្វាន់ផងដែរ៕