(ស្ទឹងត្រែង)៖ យ៉ាងណោស់មានមនុស្សចំនួន០៩នាក់ បានរងរបួសធ្ងន់ និងស្រាលនៅក្នុងករណីរថយន្តម៉ាកម៉ាស់ស្តា១គ្រឿង បើកបរយ៉ាងលឿន ទៅបុកគោយន្តកន្ត្រៃយ៍ពេលទំហឹង ខណៈបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលម៉ោង១៧៖៥០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ នៅផ្លូវលំចំណុចអូរុន ស្ថិតនៅក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឱ្យដឹងថា អ្នកជិះរួមដំណើរនៅលើគោយន្តកន្ត្រៃសរុបទាំងអស់មានចំនួន១៣នាក់ ចំណែកអ្នករងរបួសធ្ងន់ និងស្រាមានចំនួន០៩នាក់ ដោយឡែកអ្នក់របួសធ្ងន់ចំនួន ០៤នាក់ និងស្រាចំនួន០៥នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបររថយន្តមានឈ្មោះ ព្រីង ពិសិដ្ឋ ភេទប្រុស មានអាយុ៣៧ឆ្នាំ មុនរបរជាអាជីវករ មានទីលំនៅរាជធានីភ្នំពេញ បានបើកបររថយន្តម៉ាកម៉ាស់ស្តា ពណ៌ត្រាវ ពាក់ស្លាកលេខភ្នំពេញ 2AZ-1057 បើកបរមានទិសដៅពូលិចទៅកើត បានបើកទៅបុកជាមួយ គោយន្តកន្ត្រៃយ៍ម៉ាកគូបូតា ពណ៌ក្រហម បើកបរក្នុងទិសដៅពីកើតទៅលិច ចំណែនអ្នកបៀកបរគោយន្តមានឈ្មោះ ប៉ាង ព្រឹត្តមាន អាយុ២៩ឆ្នាំ មុខរបរកសិករ មានទីលំនៅស្ថិតនៅក្នុងភូមិកើតហេតុខាងលើ។

សូមបញ្ជាក់ថា រថយន្តម៉ាកម៉ាស់ស្តា ដែលបង្ករគ្រោះថ្នាក់ខាងលើនោះរងការខូចខាតមួយកំណាត់ខាងមុខ ចំណែកគោយន្តកន្ត្រៃយ៍ គឺមានការខូចខាតតែបន្តិចបន្តួចប៉ុណ្ណោះ រីឯមនុស្សដែលជិះ នៅលើគោយន្តបានទទួលរងរបួសទាំងធ្ងន់ និងស្រាចំនួន០៩នាក់ ក្រោយពេលកើតហេតុត្រូវបានដឹកជញ្ជូនយកមកសង្គ្រោះនៅឯមន្ទីរពេទ្យខេត្ត៕