(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ២៨ករណី ក្នុងនោះ ករណីប្រើប្រាស់ ៩ករណី, ជួញដូរ ១៩ករណី និងឃាត់ខ្លួនជនសង្ស័យ៧៨នាក់។
របាយការណ៍ បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ៤,១០៣ករណី ឃាត់មនុស្ស ៨,០៦៩នាក់ (ស្រី៥០៩នាក់)៕