(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាល ស្រុកបារាយណ៍ នៅថ្ងៃទី១៤ខែ ខែមករា ឆ្នាំ២០១៦ បានចូលរួមសំណេះសំណាល និងថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យអង្គការគាំពារអន្តរជាតិ នៃសហរដ្ឋអាមេរិកដឹកនាំដោយលោក ហាន់ ស៊ឹង មកព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅព្រះវិហារយាស៊ូគ្រឹស្ត ភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ការព្យាបាលមានរយះពេល៣ថ្ងៃ ដោយមួយថ្ងៃអាចទទួលព្យាបាល បានជាង៣០០នាក់ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមករាឆ្នាំ២០១៦ ក្រុមគ្រូពេទ្យអង្គការនេះមកពី៧ប្រទេស។ លោក ហាក់ ម៉ុងហួត បានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានចុះមកជួយព្យាបាល ជូនប្រជាពលរដ្ឋនៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយយកចិត្តទុកដាក់ហើយការព្យាបាលនេះមិនប្រកាន់សាសនា ឬគណបក្សនយោបាយឡើយ៕