(ភ្នំពេញ)៖ នាពេលថ្មីៗនេះ វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល បានទទួលការជោគជ័យថ្មីមួយ លើការវាយតម្លៃគុណភាពអប់រំ។
វិទ្យាស្ថានខេមអេដ គឺជាគ្រឹះស្ថានឧត្តមសិក្សាដំបូងគេក្នុងប្រទេសកម្ពុជា ដែលទទួលបានការទទួលស្គាល់ពីស្ថាបន័ជាតិ និងអន្តរជាតិលើគុណភាពអប់រំដែលមានដូចជា៖ ការទទួលស្គាល់ពេញសិទ្ធិពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (Accreditation Committer of Cambodia), សមាគមគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស, ស្ថាប័នអ្នកវិភាគផ្នែកហិរញ្ញវត្ថុ CFA នៅសហរដ្ឋអាមេរិក ស្ថាប័នបណ្តាញសកលវិទ្យាល័យ AUN-QA និង ស្ថាប័ន ISO 9001:2015។
គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (Accreditation Committer of Cambodia) គឺជាទីភ្នាក់ងារសាធារណៈ និងឯករាជ្យមួយ នៃក្រសួងអប់រំ យុវជន និងកីឡា នៃកម្ពុជា ដែលមានតួនាទីគ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃជាផ្លូវការដល់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដើម្បីធានាគុណភាពអប់រំ គ្រប់គ្រង និងរក្សានូវតម្លាភាពក្នុងការអប់រំឲ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា មុននឹងឈានទៅដល់ការទទួលបាននូវការទទួលស្គាល់គុណភាពពីសំណាក់ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា វិទ្យាស្ថានខេមអេដត្រូវឆ្លងកាត់ការវាយតម្លៃ ជាច្រើនដំណាក់កាលទៅលើគុណភាពកម្មវិធីសិក្សា ក៏ដូចជាគុណភាពបង្រៀនដោយធៀបជាមួយនឹង លក្ខខណ្ឌតម្រូវនៃស្តង់ដារជាតិរបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។
ការទទួលស្គាល់នេះ បានបញ្ជាក់ឲ្យឃើញថា សិស្ស និស្សិតកម្ពុជា និងបរទេស ដែលកំពុងសិក្សានៅវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល រឹតតែមានឱកាសទទួលបាននូវការអប់រំ ដែលមានស្តង់ដារ និងប្រសិទ្ធភាពខ្លាំងជាងមុន ដែលស្របទៅតាមបទដ្ឋានជាតិ និងអន្តរជាតិ។
វិទ្យាស្ថានខេមអេដ ជាវិទ្យាស្ថានមួយដែលផ្តល់នូវសេវាអប់រំលើកម្រិតបរិញ្ញាបត្រជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ និស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានខេមអេដ មិនត្រឹមតែទទួលបាននូវជំនាញ និងទ្រឹស្តីនោះទេ ពួកគាត់ក៏ទទួលបាននូវការអនុវត្តន៍លើជំនាញទៅតាមមុខវិជ្ជាដ៏មានប្រសិទ្ធភាព ដែលនេះជាលទ្ធផល ដែលវិទ្យាស្ថានបានផ្តោតសំខាន់លើគុណភាពនៃការបង្រៀនរបស់សាស្ត្រាចារ្យ និងការសិក្សារបស់និស្សិត។
សាស្ត្រាចារ្យទាំងអស់ ដែលកំពុងបង្រៀននៅវិទ្យាស្ថានខេមអេដ គឺត្រូវបានទទួលស្គាល់លើការបង្ហាត់បង្រៀនដ៏មានជំនាញ ផ្គួបផ្សំជាមួយនឹងបទពិសោធន៍នៃការបង្រៀនរបស់ពួកគាត់ទើបធ្វើឱ្យនិស្សិតទទួលបានការអប់រំ និងជំនាញដ៏ច្បាស់លាស់ និងអាចឱ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង និងបន្តយកទៅអនុវត្តក្នុងការបំពេញការងារនៅពេលបញ្ចប់ការសិក្សា នៅក្នុងស្ថាប័នជាតិ និងអន្តរជាតិផងដែរ។
ដើម្បីអបអរសាទរលើភាពជោគជ័យនៃការទទួលស្គាល់គុណភាពអប់រំនេះ វិទ្យាស្ថានខេមអេដ បានសម្រេចបន្តផ្តល់ឱកាសអាហារូបករណ៍លើការសិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ដែលមាន ជាទឹកប្រាក់សរុបរហូតដល់ ៤០០០ ដុល្លារអាមេរិក ដល់ប្អូនៗសិស្សានុសិស្សទាំងអស់ដែលមានបំណងចង់បន្តការសិក្សានៅវិទ្យាស្ថានខេមអេដ
ការផ្តល់អាហារូបករណ៍នេះ នឹងផុតកំណត់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖ន០២៣ ៩៨៦ ៥២២ ឬ ០១២ ៦១៨ ៩៨៨ ឬតាមរយៈអ៊ីម៉ែល [email protected]