(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ មានដូចខាងក្រោម៖

១៖ តំណាង UNICEF ប្រចាំកម្ពុជា វាយតម្លៃខ្ពស់ភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៥លាននាក់ ស្លាប់ជិត ៣២ម៉ឺននាក់ និងជាសះស្បើយជិត ២លាននាក់!

៣៖ អភិបាលខេត្តឧត្ដរមានជ័យ បង្ហាញពីវឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តមួយនេះ

៤៖ ប្រធានាធិបតីចិនប្រកាសគាំទ្រការស៊ើបអង្កេតដោយ WHO នៅពេល COVID-19 ស្ថិតក្នុងការគ្រប់គ្រង និងសន្យាផ្តល់ជំនួយ ២ពាន់លានដុល្លារ

៥៖ អភិបាលខេត្តឧត្ដរមានជ័យ៖ រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម សាងសង់បានជាង៥០%, បើមិនប្រែប្រួលនឹងបញ្ចប់នៅឆ្នាំ២០២១

៦៖ ប្រទេសអឺរ៉ុបចំនួន១១ ព្រមព្រៀងគ្នាលើដំណើរការ ឈានទៅបើកព្រំដែនឡើងវិញ ទោះបី COVID-19 កំពុងបន្តរាតត្បាត

៧៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២០-២៦ ខែឧសភា និងប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់

៨៖ រុស្ស៊ី រកឃើញ COVID-19 ៩,២៦៣ករណីថ្មី, អ្នកឆ្លងសរុបកើនជិតដល់ ៣០០,០០០នាក់

៩៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នឹងកសាងនៅខេត្តកោះកុង

១០៖ ទីបំផុតប្រទេសឡាវសម្រេច «បើកសាលារៀនឡើងវិញទាំងអស់» នៅដើមខែមិថុនាក្រោយស្ថានការណ៍ COVID-19 ធូរស្រាលខ្លាំង

១១៖ ទាហានថៃព្រមរុះរើរោងចេញពីតំបន់ស ដែលសង់បំពានតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅខេត្តប៉ៃលិន

១២៖ សេតវិមានបញ្ជាក់៖ លោក ដូណាល់ ត្រាំ តែងតែធ្វើតេស្តរក COVID-19 ជាប្រចាំ និងចេញលទ្ធផល «អវិជ្ជមាន»

១៣៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បដិសេធទាំងស្រុងលើព័ត៌មានតាមបណ្តាញសង្គម Facebook ដែលញុះញង់ឲ្យប្រជាពលរដ្ឋឲ្យមានការយល់ច្រឡំ និងស្អប់ខ្ពើមមកលើសមត្ថកិច្ច

១៤៖ ក្រុមហ៊ុនឱសថអាមេរិក Moderna ទទួលលទ្ធផលវិជ្ជមានជាបឋម ចំពោះការធ្វើតេស្តវ៉ាក់សាំង COVID-19

១៥៖ អ្នកនាំពាក្យនគរបាលជាតិ៖ ១៩ថ្ងៃ យានយន្ដល្មើសជិត៣ម៉ឺនគ្រឿង ដែលបានសមត្ថកិច្ចត្រួតពិនិត្យ និងផាកពិន័យ

១៦៖ អឺរ៉ុបផ្តល់ជំនួយជាង ១៥០លានដុល្លារ ដល់តំបន់អាហ្វ្រិកខាងកើត ដើម្បីដោះស្រាយបញ្ហាសន្តិសុខស្បៀង

១៧៖ គ្រោះរញ្ជួយដីវាយប្រហារខេត្ត Yunnan ប្រទេសចិននាំឲ្យមនុស្សស្លាប់២នាក់ និង១៣នាក់របួស

១៨៖ លោក ដូណាល់ ត្រាំ បន្តព្រលះ WHO និងចង់កាត់បន្ថយជំនួយ ឬលុបចោលជំនួយទាំងស្រុងតែម្តងសម្រាប់អង្គការនេះ

១៩៖ លោក ចូ បៃដិន៖ «សហរដ្ឋអាមេរិកកំពុងខ្ជះខ្ជាយពេលឥតប្រយោជន៍ ក្នុងការប្រយុទ្ធឆាំងនឹង COVID-19»

២០៖ អាមេរិកឡាទីនក្លាយជាចំណុចផ្ទុះថ្មីនៃ COVID-19 និងកំពុងអំពាវនាវឲ្យមាន ការប្រយុទ្ធប្រឆាំងជំងឺនេះជាសកល

២១៖ មីយ៉ាន់ម៉ាប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មីៗ៣នាក់ទៀត , ចំនួនសរុបកើនដល់ ១៩១ករណី

២២៖ ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន៦នាក់ទៀត ក្នុងរបាយការណ៍ប្រចាំថ្ងៃអង្គារនេះ

២៣៖ នៅថ្ងៃអង្គារនេះ ឥណ្ឌាប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជិត៥,០០០នាក់ ធ្វើឲ្យចំនួនករណីសរុបកើនដល់លើស១សែននាក់

២៤៖ ចិនដំឡើងពន្ធដល់ជាង៨០ភាគរយ លើផលិតផលគ្រាប់ធញ្ញជាតិម៉្យាង ដែលនាំចូលពីអូស្រ្តាលី

* ព័ត៌មានសំខាន់ៗពីសិល្បៈកំសាន្ត កីឡា ជាតិ អន្តរជាតិ (Entertainment and Spot)

០១៖ ហេង ចន្ថា អតីត «Miss Grand Cambodia» ២០១៦ ភ្ជាប់ពាក្យស្ងាត់ៗធ្វើឲ្យបុរសជាច្រើនខកចិត្ត

០២៖ អ្នកគ្រប់គ្រងរបស់ BTS រងការរិះគន់ ក្រោយប្រើប្រាស់រថយន្តក្រុមហ៊ុន ធ្វើដំណើរកំសាន្តជាមួយមិត្តស្រី

០៣៖ តារាប្រុស៤រូប ធ្វើតេស្តអវិជ្ជមាន Covid-19 ក្រោយបំពានបំរា

០៤៖ សូរ្យ អេនណា សម្រាលបុត្រដំបូងក្រោយរៀបការជាមួយបុរសជនជាតិហូឡង់

០៥៖ ក្រុមហ៊ុនវិមានរចនាប្រេនកូនខ្មែរលំដាប់ផ្កាយប្រាំ

០៦៖ Liverpool ត្រូវការឈ្នះ ២ប្រកួតក្នុង ៩ប្រកួតដែលនៅសល់ ដើម្បីលើកពាន PL

០៧៖ AFC U-19 ជុំផ្ដាច់ព្រ័ត្រកំណត់ថ្ងៃចាប់ឆ្នោត និងប្រកួត ខណៈកម្ពុជាត្រៀមចូលរួមលើកទី៤

០៨៖ Felix ចង់ឈ្នះពានរង្វាន់ Champions League ដែលជាក្តីស្រម៉ៃក្នុងជីវិតរបស់គេ

០៩៖ ផ្នូរបុរាណប្រមាណជាង ៦០០០ ត្រូវបានគេរុករកឃើញនៅក្នុងតំបន់រដ្ឋធានីឈីងឌូ

១០៖ ប្រជាជនអឺរ៉ុប រីករាយថ្ងៃចុងសប្ដាហ៍ ក្រោមពន្លឺព្រះអាទិត្យជាថ្មី

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com