(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានប្រារព្ធពិធីយោងបំណែកព្រះពុទ្ធបដិមាដែលត្រូវបានធ្វេីកំណាយរកឃេីញក្បែរប្រាសាទអង្គរវត្ត កាលពេលកន្លងទៅ ដេីម្បីយកមកជួសជុលឡេីងវិញ។

ការយោងបំណែកព្រះពុទ្ធបដិមាទាំងអស់ចេញពីរណ្តៅកំណាយ គឺដើម្បីសិក្សាផ្គុំរូបរាង ជួសជុលអភិរក្ស និងលើកតម្លៃវត្ថុបុរាណ ព្រមទាំងទុកលទ្ធភាពឱ្យអ្នកជំនាញកំណាយស្រាវជ្រាវបុរាណវិទ្យាបញ្ចប់ការងារកំណាយ។

តាមការបញ្ជាក់របស់លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បដិមា មួយអង្គដែលមានរូបរាងពេញលេញជាងគេនឹងត្រូវជួសជុលសម្អាត ហើយដាក់សំណើសុំអនុសាសន៍ពីគណៈកម្មការអាយស៊ីស៊ី-អង្គរ ដើម្បីយកទៅតម្កល់នៅទីតាំងដើម ព្រោះគេបានស្គាល់ច្បាស់ថាបំណែកព្រះពុទ្ធបដិមាទាំងអស់មានប្រភពនៅថែវព្រះរយព្រះពាន់ ដែលមានកាលបរិច្ច្ឆេទប្រហែលស្ថិតក្នុងសម័យកណ្តាល។

បំណែកព្រះពុទ្ធបដិមាដែលបានរកឃើញមានចំនួន ១០៥ ក្នុងនោះពុទ្ធបដិមាមានរូបមិនពេញលេញមាន ៣៥អង្គ និងមួយអង្គមានរូបរាងពេញលេញជាងគេ សន្លឹកសីមា ១ រួមនឹងបំណែកតូចៗចំនួន ១៨០ ផងដែរ៕