(ស្វាយរៀង)៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ១៩ខ្នង ត្រូវបានរងការខូចខាតដោយរលំ និងបើកដំបូល ក្នុងហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់លាយឡំ និងភ្លៀងបោកបក់យ៉ាងខ្លាំង តែជាសំណាងល្អមិនមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣៖៣០នាទី រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងឃុំអង្គប្រសែ និងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចស្រុករមាសហែកបានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះថា ផ្ទះដែលរងការខូចខាតមានម្ចាស់ទី១៖ ឈ្មោះ សំ ភាង ភេទប្រុសអាយុ ៦៩ឆ្នាំ រស់ក្នុងភូមិក្អាម ឃុំអង្គប្រស្រែ ស្រុករមាសហែក មានទំហំ ៧x៨ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងសង្ក័សី ដំបូលប្រក់គ្បឿងរបើកជញ្ជាំងសង្ក័សី រងការខូចខាតយ៉ាងដំណំ។ ទី២៖ ឈ្មោះ មែ ធី ភេទប្រុស អាយុ៤៦ឆ្នាំ មានទំហំ៧X៨ម៉ែត្រ ជញ្ជាំងសង្ក័សី ដំបូលប្រក់ក្បឿង ១០សន្លឹក។ ទី៣៖ ឈ្មោះ ហេង ភារុំ ភេទប្រុស អាយុ២០ឆ្នាំ មានទំហំ ៤X៦ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជញ្ជាំងសង្ក័សី លោតពីលើជើងដំកល់ខូចខាតយ៉ាងដំណំ។ ទី៤៖ ឈ្មោះ ព្រំ សោម ភេទប្រុស អាយុ៥៩ឆ្នាំ មានទំហំ៧X៨ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងសង្ក័សីប្រក់ក្បឿង របើកដំបូល៣០សន្លឹក។ ទី៥៖ ឈ្មោះ សូ សារិន ភេទប្រុស អាយុ៥៦ឆ្នាំ មានទំហំ៧X៨ម៉ែត្រ សង្ក័សីប្រក់ក្បឿង របើក១៥០សន្លឹក។ ទី៦៖ ឈ្មោះ រស់ សុខា ភេទប្រុស អាយុ៤៥ឆ្នាំ មានទំហំ៦X៧ម៉ែត្រ សង់អំពីឈើជញ្ជាំងសង្ក័សី ប្រក់ក្បឿងរបើក២០០សន្លឹក។ ទី៧៖ ឈ្មោះ សាន់ ភុន ប្រុសអាយុ៥៩ឆ្នាំ ផ្ទះសង់អំពីឈើ ជញ្ចាំងស័ង្កសី មានទំហំ៤X៥ម៉ែត្រ របើកដំបូលអស់៥សន្លឹក។
សមត្ថកិច្ចបានបន្តទៀតថា ចំណែកនៅឃុំដូងស្រុករមាសហែក មានទី១៖ ឈ្មោះ កែវ ចន្ធី ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិព្រិចមានទំហំ ៧X៨ម៉ែត្រជញ្ជាំង ឈើក្តារ ប្រក់ក្បឿង អស់២០០សន្លឹក។ ទី២៖ ឈ្មោះ អ៊ួន សាមន ភេទស្រី អាយុ ៣៩ឆ្នាំ ផ្ទះឈើជញ្ជាំងសង្ក័សី ប្រក់ក្បឿង មានទំហំ៧X៦ម៉ែត្រ ជ្រុះអស់ ២០០សន្លឹក។ ទី៣៖ ឈ្មោះ ហិន ព្រឿន ភេទប្រុស អាយុ ៥៨ឆ្នាំ មានទំហំ៦X៧ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ជ្រុះអស់២០០សន្លឹក, ទី៤៖ឈ្មោះ មាស ណាត ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិព្រិច ផ្ទះទំហំ ៦X៧ម៉ែត្រ ផ្ទះឈើជញ្ជាំងស័ង្កសី ដំបូលប្រក់ក្បឿង ជ្រុះអស់២០សន្លឹក។ ទី៥៖ ឈ្មោះ រស់ យុន ភេទស្រី អាយុ ៥២ឆ្នាំ ខូចខាតជង្រុកស្រូវ មានទំហំ៤X៥ម៉ែត្រ របើកតំបូលខូចខាតទាំងស្រុង។ ទី៦៖ ឈ្មោះ ព្រំ ង៉ុយ ភេទប្រុស អាយុ ២៣ឆ្នាំ មានទំហំ៧X៨ម៉ែត្រ ជញ្ជាំងឈើប្រក់ក្បឿង ជ្រុះអស់៣០សន្លឹក។ ទី៧៖ ឈ្មោះ ទេព ចន្ថា ភេទប្រុស អាយុ ៤៧ឆ្នាំ មានទំហំ៤X៦ម៉ែត្រ ជញ្ជាំងឈើប្រក់សង្ក័សី របើកអស់៥សន្លឹក។ ទី៨៖ ឈ្មោះ សោម ផល្លី ភេទស្រី អាយុ ៥៧ឆ្នាំ មានទំហំ៣X៥ម៉ែត្រ របើកអស់ ៥សន្លឹក។ ទី៩៖ ឈ្មោះ ទេព ហ៊ាង ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិគរ មានទំហំ ៦X៧ម៉ែត្រ របើកស័ង្កសីអស់ ៥សន្លឹក។ ទី១០៖ ឈ្មោះ អួន យ៉ុន ភេទប្រុស អាយុ៥៦ឆ្នាំ ភូមិត្រពាំងធ្លក មានទំហំ៦X៧ម៉ែត្រ របើកស័ង្កសីអស់ ១០សន្លឹក។ ទី១១៖ ឈ្មោះ ឆឹង ភន ភេទប្រុស អាយុ ៥៧ឆ្នាំ មានទំហំ៦X៧ម៉ែត្រ ជ្រុះក្បឿងអស់២០សន្លឹក។ ទី១២៖ ឈ្មោះ អ៊ុង ញឹម ភេទស្រី អាយុ ៦៧ឆ្នាំ នៅភូមិត្រពាំងធ្លក ផ្ទះមានទំហំ៦X៧ម៉ែត្រ ជ្រុះក្បឿងអស់មួយចំនួន។
សមត្ថកិច្ចស្រុករមាសហែក បានឱ្យដឹងទៀតថា ក្នុងហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះមិនបណ្ដាលឱ្យមានមនុស្សសត្វរងគ្រោះថ្នាក់អ្វីនោះទេ៕