(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ៣៦ករណី ក្នុងនោះ ករណីប្រើប្រាស់១០ករណី និងជួញដូរ២៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ ៦៨នាក់។
របាយការណ៍ បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ៤,២០៤ករណី ឃាត់មនុស្ស ៨,២៤៩នាក់ (ស្រី៥២៥នាក់)៕