(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌ ត្រួតពិនិត្យកម្លាំង និងវាស់កំដៅប្រជាការពារខណ្ឌ រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមមហាវិថីព្រះមុនីវង្ស ព្រះស៊ីសុវត្ថិ ព្រះនរោត្តម ព្រះសុរាម្រិត ផ្លូវជាតិលេខ៥ ផ្លូវ៧២, ផ្លូវ៩៣, ផ្លូវ៨៦ ផ្លូវ១០៦ ផ្លូ១០៨ និងតាមបរិវេណរង្វង់មូលគួចកាណុងគល់ស្ពានជ្រោយចង្វារ។

យុទ្ធនាការនេះ គណៈបញ្ជាការខណ្ឌ បានចាក់សោរកងរថយន្ត ០១គ្រឿង ទុកនៅនឹងកន្លែង ដើម្បីយកទៅរក្សាទុកនៅអធិការខណ្ឌ និងរថយន្តតាក់ស៊ីចំនួន ០២គ្រឿង ម៉ូតូកង់បីចំនួន ០១គ្រឿង រទៅលក់ដូរចំនួន ០៣គ្រឿង រក្សាទុកនៅសាលាខណ្ឌ ព្រមទាំងបានធ្វើកិច្ចសន្យាដោះលែងម៉ូតូកង់បីឥណ្ឌាចំនួន ០៣គ្រឿង

បន្ថែមពីនេះ លោក សុខ ពេញវុធ ក៏បានដឹកនាំកម្លាំងគណៈបញ្ជាការខណ្ឌ ចុះប្រមូលសំរាមដែលនៅសេសសល់ និងបាញ់លាងសម្អាត តាមដេប៉ូសំរាមក្រោយស៊ីនទ្រីប្រមូលរួចមាន៖ មហាវិថីព្រះស៊ីសុវត្ថិ ព្រះមុនីវង្ស ព្រះនរោត្តម សួនលោកតាក្រុមង៉ុយ និងកាប់លះមែកឈើ ដែលបាក់នៅផ្លូវព្រះសុរាម្រិត និងបានកាប់លះមែកឈើដែលរលំនៅមុខវិទ្យានស្ថានអប់រំ។

លោកអភិបាលខណ្ឌ រួមនឹងថ្នាក់ដឹកនាំខណ្ឌ ក៏បានបន្តអនុវត្តការចុះផ្សព្វផ្សាយសារាចរណែនាំ របស់រាជរដ្ឋាភិបាលស្ដីអំពីការចូលរួមទប់ស្កាត់ ជំងឺរាតត្បាត COVID19 នៅតាមគោលដៅសំខាន់ៗទាំង ០៥៕